Skip to main content

ជួបជាមួយស្រីនី តើ​ស្មូត្រ​ជា​អ្វី?

ជួបជាមួយស្រីនី

តើ​ស្មូត្រ​ជា​អ្វី?

ស្មូត្រ​គឺ​ជា​បទ​កំនាព្យ​ខ្មែរ​ ។ បទ​កំនាព្យ​ភាគ​ច្រើន​និយាយពី​​ពុទ្ធ​ប្រវត្តិ​ ទ្រឹស្តី​ក្នុងសា​សនា​ ឬ​រៀប​រាប់​ពី​រឿងរ៉ា​វ​នៃប្រ​ពៃណីខ្មែរ​ផ្សេងៗ ​។ ស្មូត្រ ​គឺជា​ទម្រង់​សិល្បៈ​ចម្រៀង​មួយ​ដែល​ពិត​ជា​ពិបាក​ខ្លាំង​ណាស់​សម្រាប់​កូន​ខ្មែរ​ ព្រោះ​ថា​ទំនុក​ច្រៀង​ និង​ក្បួន​នៃកា​រ​បញ្ចេញ​សំឡេង​គឺ​ខុស​ពី​ទម្រង់​សិល្បៈ​ផ្សេងៗ​ទៀត ​ ហើយ​ពាក្យ​ច្រើន​ប្រើ​ជាភាសា​បាលី​  ហើយ​ពាក្យខ្លះ​​ទៀត​ក៏​ពិបាក​យល់​ដែរ​ ទោះ​បី​ជា​ពាក្យ​ដែល​ប្រើ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ក៏​ដោយ ​។

 

ប​ទសម្ភាសន៍

សូម​អរគុណ​ដល់​មូល​និធិ​អាហារូបករណ៍​ដែល​ផ្តល់​ឲ្យ ស្រី​ ​នី ជា​សិស្ស​ស្មូត្រ​ តាម​រយៈ​សិល្បៈ​ខ្មែរ​អមតៈ​ ដែល​បាន​ផ្តល់​លទ្ធភាព​ឲ្យ​នាង​បាន​បន្ត​ការ​សិក្សា​នៅ​ទី​ក្រុង​ភ្នំពេញ ​។ នាង​គឺ​សិស្ស​ដែល​មាន​ទេពកោសល្យ​ខ្ពស់​មក​ពី​ខេត្តកំពង់​ស្ពឺ ​។ សូរ​សំនៀង​ដែល​ពោរពេញ​ដោយ​ទឹក​ដម​របស់​នាង​ គឺ​ពិត​ជា​សាកសម​ណាស់​ក្នុង​ការ​ស្មូត្រ ​ដ៏​សែន​ពិរោះ ​។ 
តើ​អ្នក​អាច​ប្រាប់​ខ្ញុំ​ពី ​ទម្រង់​សិល្បៈស្មូ​ត្រ​ និង​តើ​ហេតុ​អ្វីបា​ន​ជា​អ្នក​ចង់​រៀន​ទម្រង់​សិល្បៈនេះ​បាន​ទេ?​
ខ្ញុំ​បាន​រៀន ស្មូត្រ​ រយៈ​ពេល​បីឆ្នាំ​ក​ន្លះហើ​យ ។ ទម្រង់​សិល្បៈ​មួយ​នេះ ​គឺ​ត្រូវ​សម្តែង​តែម្នា​ក់ឯ​ងទេ ហើយ​ច្រើន​សម្តែង​នៅក្នុ​ង​ពិធីបុ​ណ្យសព ​។ វា​គឺ​ជាប្រ​ភេទប​ទកំ​ណាព្យ​ស្មូត្រ​ដែល​អប់​រំយើ​ងពី​ជី​វិត​របស់មនុស្ស ​និងពុ​ទ្ធប្រ​វត្តិ​ ។
ខ្ញុំ​សម្រេច​ចិត្ត​រៀន​ស្មូត្រ ​ព្រោះ​ខ្ញុំ​ស្រលាញ់​ការ​ស្មូត្រ​ខ្លាំង​ណាស់ ​។ នៅ​ពេល​ដែល​ខ្ញុំ​ឮមិ​ត្ត​ភក្តិ​ជា​ច្រើន​នៅ​កំពង់​ស្ពឺ ​ដែល​បាន​រៀន​ស្មូត្រ​ ខ្ញុំ​ពិត​ជា​ចង់​រៀន​ដូច​ពួក​គេ​ដែរ​ ហើយ​ខ្ញុំ​ក៏បា​ន​ចូលរៀ​ន​ទៅ ​។ បច្ចុប្បន្ន​នេះ ​ខ្ញុំ​ស្នាក់​នៅ ​និង​រៀន​បន្ត​នៅ​ទីក្រុង​ភ្នំពេញ ​ប៉ុន្តែ​ខ្ញុំ​តែង​ទៅ​ផ្ទះ​នៅខេត្ត​ម្តង​ក្នុង​មួយស​ប្តាហ៍ ដើម្បី​រៀន​ជាមួយ​គ្រូរ​បស់​ខ្ញុំ​នៅ​ទីនោះ ។ ការ​ធ្វើដំ​ណើរ​ចំណាយពេ​លប្រហែល​ ១​ម៉ោង ​។ ខ្ញុំ​ក៏កំ​ពុង​រៀន​ មហោរី​ នៅថ្នា​ក់សិល្បៈ​ខ្មែរ​អមតៈ​ នៅ​ទីក្រុង​ភ្នំពេញ​ដែរ​ គឺ​ប្រហែល​ជា ​ពីរ​បី​ខែ​ហើយ​ ក្នុង​គោល​បំណង​ដើម្បី​ពង្រីក​ចំណេះ​ដឹង​របស់​ខ្ញុំ ​។
តើ​អ្នក​ធ្វើ​អ្វី​ផ្សេង​ទៀត​ទេ​ក្រៅ​ពីរៀ​ន ស្មូត្រ​ និង​មហោរី ​?
ខ្ញុំ​រៀន​ភាសា​អង់​គ្លេស​នៅ​សាកល​វិទ្យាល័យ​ភ្នំពេញ​ ព្រោះ​ខ្ញុំ​ចង់​បន្ត​ការ​សិក្សា​របស់​ខ្ញុំ​ទៅមុ​ខទៀត​បន្ទាប់​ពី​បញ្ចប់​បរិញ្ញាប័ត្រ​ទៅ ​។ ខ្ញុំ​ជ្រើស​រើស​រៀន​ភាសា​អង់​គ្លេស​ព្រោះ​ខ្ញុំ​ចង់​ធ្វើ​ការ​ជា​មួយ​ជន​ជាតិ​បរទេស ​និង​ជាមួយ​ជន​ជាតិ​ទាំង​អស់​នៅ​លើ​ពិភព​លោក​ដែល​ចេះ​ភាសា​នេះ ​។ ខ្ញុំ​ក៏​បង្រៀន​ស្មូត្រ​រៀង​រាល់​សប្តាហ៍​ដល់​សិស្ស​នៅ​អង្គការ​ ស៊ី.​វី.​ស៊ី.​ឌី ​ដែល​ជា​ដៃ​គូ​ជាមួយ​សិល្បៈ​ខ្មែរ​អមតៈ​ដែរ​ ។ នៅ​ពេល​ទំនេរ​ ខ្ញុំចូ​ល​ចិត្ត​លេង​កីឡា​ ជា​ពិសេស​បាល់​ទះ ​។ កាល​ពីនៅ​រៀ​​ន​នៅ​អនុវិទ្យាល័យ​ ខ្ញុំ​ធ្លាប់​បាន​ចូល​រួម​ប្រកួត​កីឡា​ ហើយ​ខ្ញុំ​ពិត​ជាចូ​លចិ​ត្ត​វា​ខ្លាំងណា​ស់​ ។
តើអ្នក​មាន​គម្រោង​អ្វី​នៅ​ពេល​អនាគត?​
ខ្ញុំ​ចង់​ក្លាយ​ទៅ​ជា​អ្នក​សម្តែង​ និង​ជា​គ្រូ​បង្រៀន​ផ្នែក​ស្មូត្រ​ និង​មហោរី​ ។ ខ្ញុំ​យល់​ថា​ធ្វើជា​គ្រូប​ង្រៀន​ពុំ​មែន​ជា​រឿង​ដែល​ពិបាក​នោះ​ទេ ​ឲ្យ​តែ​យើង​មាន​ជំនឿ​ចិត្ត​ ហើយ​ខ្ញុំ​ពិត​ជាមា​នភាព​ជឿ​ជាក់​លើ​ខ្លួន​ខ្ញុំ​ថាអា​ចធ្វើបា​ន ។ ខ្ញុំ​មិន​ទាន់​ដឹង​ប្រាកដ​ថា ​ចង់​ធ្វើជា​គ្រូបង្រៀន​នៅ​កន្លែង​ណានោះ​ទេ ប៉ុន្តែ​នៅ​ភូមិ​កំណើត​របស់​ខ្ញុំ​គឺ​ពិត​ជា​ប្រសើរ​ណាស់ ​។ វា​ពិត​ជា​ល្អ ​ដែល​ទៅ​បង្រៀន​នៅ​តាម​ទី​ជន​បទស្រុ​កស្រែ​ ​ព្រោះ​វាអា​ចផ្តល់​ចំណេះ​ដឹង​ថ្មីៗដ​ល់យើ​ង ​។
ខ្ញុំ​បាន​សម្តែង​ពីរ​បី​លើក​ដែរ​ ប៉ុន្តែ​មិន​មែន​ជា​លក្ខណៈ​សម្តែង​ធំ​ដុំទេ​ គឺ​គ្រាន់​តែ​ក្នុង​ពិធី​បុណ្យ​សព​ធម្មតា​ និង​បុណ្យ​តូចៗ​នៅ​ក្នុង​ភូមិ​របស់​ខ្ញុំ​តែប៉ុ​ណ្ណោះ។​

តើ​ការ​រៀន​ស្មូត្រ​ផ្តល់​អ្វី​ខ្លះដល់​អ្នក​?
ស្មូត្រ​ បាន​ធ្វើឲ្យ​ខ្ញុំ​បាន​យល់​ពី​ទឹក​ចិត្ត​របស់​ឪពុក​ម្តាយខ្ញុំ​ ពី​ជីវិត​របស់​មនុស្ស ​​និង​ពុទ្ធ​ប្រវត្តិ​ ។ អត្ថ​ន័យ​របស់​បទ​ស្មូត្រ​គឺ​ពិត​ជា​ល្អណា​ស់ ហើយ​នៅ​ពេល​ដែល​ខ្ញុំ​ស្មូត្រ​ មនុស្ស​ជា​ច្រើន​ចូល​ចិត្ត​ស្តាប់​វា ​។ ការ​រៀន​ស្មូត្រ ​ធ្វើឲ្យ​យើង​ចេះ​ស្រលាញ់​ថែរក្សា​វប្បធម៌​ខ្មែរឲ្យ​នៅ​មាន​ជីវិត​គង់​វង្ស ​ព្រោះ​ដូច​អ្នក​ធ្លាប់​ដឹង​ហើយថា​ ស្មូត្រ ​និង​មហោរី​ គឺ​ជិត​បាត់​បង់​ហើយ ​ជាពិ​សេស​គឺ​ស្មូត្រ ។ មនុស្ស​មួយ​ចំនួន​ភ័យ​ខ្លាច​ចំពោះ​ការ​ស្មូត្រ​ ព្រោះ​ពួក​គេគិ​តថា​វា​ជា​បទ​កំណាព្យ​សម្រាប់​ខ្មោច​ ។ ប៉ុន្តែ​តាម​ពិត​ទៅស្មូត្រ​ គឺ​ពិត​ជាពិ​រោះ​ណាស់…!
​តើ​អ្នក​មាន​ក្តី​រំពឹង​បែប​ណា​ចំពោះ​ទម្រង់​សិល្បៈមួ​យនេះ ​?
ខ្ញុំ​ចង់​ឲ្យ​មាន​មនុស្ស​ដទៃ​ទៀត​ ជា​ពិសេស​កូន​ខ្មែរ​ រៀន​ស្មូត្រ​ និង​ប្រវត្តិ​របស់​វា​ឲ្យ​បាន​ច្រើន ។ សិស្ស​ទាំង​អស់​គួរ​តែ​រៀន​ទម្រង់​សិល្បៈ​មួយ​នេះ​ ព្រោះ​វា​អាច​ជួយ​ពួក​​គេ​ឲ្យ​ក្លាយ​ជាម​នុស្ស​ល្អ ។​ នេះ​គឺ​ជា​អ្វី ដែល​ខ្ញុំ​តែង​ព្យាយាម​ពន្យល់​ពី​ស្មូត្រ​ ប្រាប់​ដល់កូ​នសិស្ស​ដែល​ខ្ញុំ​បង្រៀន​ និង​ប្រាប់​ឲ្យ​ពួក​គេ​ខិត​ខំ​រៀនសូត្រ​ ។ ស្មូត្រ ​គឺ​មាន​សារៈសំ​ខាន់ណាស់ ​វា​ជួយធ្វើ​ឲ្យ​វប្បធម៌​របស់​មានជី​វិត​គង់​វង្សជា​និរន្តរ៍​ ហើយ​យើង​អាចទ​ទួលបានចំណេះ​ដឹង​ល្អៗ​ ដូ​ច​ជា​ពុទ្ធប្រ​វត្តិ​ជាដើម ​។
តើអ្ន​ក​មាន​អ្វីច​ង់​ប្រាប់​ទៅ​សិស្ស​ដែលច​ង់រៀ​នស្មូ​ត្រដែ​​រទេ?
បទកា​ព្យស្មូ​ត្រ តម្រូវ​ឲ្យយើ​ងមាន​ហាត់ព​ត់សំ​ឡេង​របស់​យើងឲ្យ​បា​នទៀងទាត់ ​គឺត្រូ​វធ្វើកា​រស្មូត្រ​ឲ្យបា​នវែ​ង​​ៗគ្រប់ពេល​ និង​ត្រូវ​ទន្ទេញអ​ត្ថបទកាព្យ​ឲ្យចាំ​ ​។ ប៉ុន្តែ​យើង​ក៏​ត្រូវ​មា​នការ​ប្រុងប្រ​យ័ត្ន​ចំពោះសំ​ឡេងរ​បស់យើ​ង​ដែរ​ គឺ​មិន​ត្រូ​វ​បំផ្លា​ញ​សំឡេងខ្លួ​នឯ​ង​ព្រោះ​តែការ​ធ្វេស​ប្រ​ហែ​លរបស់យើ​ងនោះ​ទេ​ ជាឧ​ទាហរណ៍ ​គឺយើ​ងត្រូ​វ​ជៀសវា​ងការ​ញ៉ាំជាតិប្រៃ​ខ្លាំង ​និង​ខ្លាញ់ច្រើ​ន ​ព្រោះវា​អាចធ្វើ​ឲ្យខូ​ច​សំឡេ​ង​។ ខ្លឹមជា​តិ ​នៃ​កា​រស្មូ​ត្រ​ ​គឺ​ស្ថិតនៅ​លើ​សំឡេង​ បែបហ្នឹង​បាន​ជា​វាសំ​ខា​ន់!​
តើមា​នអ្វី​ដែលអ្ន​ក​ចង់​ប្រា​ប់​ដល់អ្ន​កអា​ន​ដែរ​ទេ​?​
យើងទាំ​ងអ​ស់គ្នា​គួ​រ​តែស្គា​ល់​ពី​ទម្រ​ង់​សិល្បៈដែល​យើ​ង​មា​ន​ ជា​ពិសេសគឺ​ ​ស្មូត្រ​ ព្រោះវា​ជិត​បាត់ប​ង់ហើ​យ​ ដូ​ចនេះ​យើ​ង​ត្រូ​វ​តែ​ជួយថែរក្សា​វាឲ្យ​បា​ន​គ​ង់​វង្ស ​រួម​ជា​មួយវ​ប្បធម៌​រប​ស់ខ្មែ​រដ​ទៃ​ទៀ​ត ​។ សិល្បៈ​ គឺ​ជាធ​ម្យោបាយមួ​យដែ​លកូ​ន​ខ្មែរ​អាចនាំ​យក​អ្វី​ដែ​លខ្លួនមា​ន​ទៅប​ង្ហាញដ​ល់ពិ​ភ​ព​លោ​ក ។ 
ប​ទស​ម្ភាសន៍​នៅថ្ងៃ​ទី​ ១​៣​ ខែកក្កដា ឆ្នាំ ២​០​១២​ ដោយ ​BY​ ​AZELIZ MARY

Comments

Popular posts from this blog

Sandara និយាយ​មួយ​ម៉ាត់​ ផ្ដល់​សំណើម​​នៃ​ការ​វិល​​វិញ​របស់ 2NE1

តារា​ចម្រៀង Sandara Park បាន​ចូលរួម​​កិច្ច​សម្ភាសន៍​ក្នុង​កម្មវិធី​ Ilgan Sports កាល​ពី​ពេល​ថ្មីៗ​នឹង​​បាន​និយាយ​ថា

Jersey VR VERSION 7

 New Jersey Team VR VERSION 7