Skip to main content

Sony​ ​គ្រោង​ចេញ​កាមេរ៉ា​ ​១៥០MP​ ​នា​ឆ្នាំ​ ​២០១៨

ក្រោយ​ទទួល​ជោគជ័យ​ជា​មួយ​កាមេរ៉ា​ប្រភេទ​ ​Full Frame​ ​Mirrorless​ ​ម៉ូដែល​ជា​ច្រើន​ដូច​ជា​ ​A7​ ​A7 ii​ ​A7S​ ​A7S ii​ ​A7R​ ​និង​ ​A7R ii​ ​ដែល​មាន​កម្រិត​ចាប់​រូបភាព​ពី​ ​១២,២ MP​ ​ដល់​ ​៤២,៤ MP​ ​Sony​ ​គ្រោងបញ្ចេញ​ម៉ូដែល​ ​Medium Format​ ​ដែល​មាន​កម្រិត​ចាប់​រូប​ ​១៥០ MP​ ​នា​ឆ្នាំ​ ​២០១៨។
ការ​បញ្ចេញ​ម៉ូដែល
​ ​Medium Format​ ​របស់​ ​Sony​ ​គេ​ដឹង​ថា ​គឺ​សម្រាប់​ប្រជែង​ជា​មួយ​ ​Fuji GFX​ ​Hasselblad X1D​ ​ដែល​មាន​កម្រិត​ចាប់​រូប​ ​៥០MP​ ​និង​ ​Phase One 100XF​ ​មាន​កម្រិត​ចាប់​រូប​ ​១០០MP​ ​ហើយ​កំពុង​ទទួល​ការ​ពេញ​និយម​ពី​អ្នក​ថត​រូប​អាជីព​ជា​ច្រើន។

លក្ខណៈ​សម្បត្តិ​នៃ​កាមេរ៉ា​ ​១៥០MP​ ​របស់​ ​Sony​ ​គឺ​ក្រុមហ៊ុន​មិន​​បង្ហើប​នោះ​ទេ​ ​តែ​អ្នក​វិភាគ​ជា​ច្រើន​អះអាង​ថា​អាច​នឹង​ប្រជែង​យ៉ាង​ងាយ​ស្រួចស្រាល​ជា​មួយ​គូប្រជែង​បច្ចុប្បន្ន៕

Comments