Skip to main content

Sandara និយាយ​មួយ​ម៉ាត់​ ផ្ដល់​សំណើម​​នៃ​ការ​វិល​​វិញ​របស់ 2NE1

តារា​ចម្រៀង Sandara Park បាន​ចូលរួម​​កិច្ច​សម្ភាសន៍​ក្នុង​កម្មវិធី​ Ilgan Sports កាល​ពី​ពេល​ថ្មីៗ​នឹង​​បាន​និយាយ​ថា
2NE1 នឹង​ត្រលប់​មក​វិញ​នៅ​ថ្ងៃ​ណាមួយ។




អំឡុង​ពេល​ក្នុង​កម្មវិធី តារា​វ័យ​៣២​ឆ្នាំ​ត្រូវ​បាន​គេ​សួរ​ពី​ការ​ត្រលប់​មក​វិញ​​ជា​តារា​ទោល ដោយ​នាង​និយាយ​ថា៖ "វា​គឺ​ជា​ឱកាស​ធំ​មួយ។ ជា​ធម្មតា​ក្នុង​​​កិច្ច​សម្ភាសន៍​ វា​គួរ​តែ​មាន​គ្នា​ពួក​យើង​៤​នាក់ ហើយ​វា​ដូច​ជា​ឆ្គង​ណាស់​ពេល​ខ្ញុំ​មក​តែ​ឯង។ ខ្ញុំ​មាន​អារម្មណ៍​ថា​ឯកា​ ព្រោះ​​គ្មាន​គ្នា​នៅ​ជិត។ សូម្បី​តែ​កាល​ពី​ប៉ុន្មាន​ខែ​មុន​​កន្លង​ផុត​ទៅ ខ្ញុំ​ក៏​មាន​អារម្មណ៍​ឯកា​ដែរ។ ខ្ញុំ​តែងតែ​ពួន​​នៅ​ខាង​ក្រោយ​ខ្នង CL ហើយ​ខ្ញុំ​ពិត​ជា​ខ្លាច​ខ្លាំង​ណាស់​ ពេល​ធ្វើ​អ្វី​មួយ​ខ្លួន​ឯង​ដោយ​គ្មាន​មេក្រុម"។
យ៉ាងណាក្ដី​ Dara បាន​គិត​ក្នុង​ភាព​ជឿជាក់​ ដោយ​និយាយ​ថា​៖ "ខ្ញុំ​គិត​ថា​វា​ជា​ជំហាន​​ផ្លាស់ប្ដូរ​ទៅ​មុខ។​ ជា​កា​ពិត​ ក្រុម​ពួក​យើង​មិន​មូល​គ្នា​បាន​វិញ​ទេ ពេល​ដែល​ពួក​យើង​ក្លាយ​ជា​យាយ​ចាស់។ ខ្ញុំ​ធ្លាប់​គិត​ថា 2NE1 នឹង​ត្រលប់​មក​វិញ​នៅ​ថ្ងៃ​ណាមួយ។ ខ្ញុំ​​គិត​ថា​ពួក​យើង​គ្រាន់​តែ​​ចេញ​ធ្វើ​ការ​បែក​គ្នា​មួយ​រយៈ​ប៉ុណ្ណោះ ហើយ​វា​មិន​មែន​ជា​ការ​បញ្ចប់​នោះ​ទេ។ ខ្ញុំ​នៅ​តែ​សម្លឹង​ទៅ​មុខ​និង​រក​ចាំ​វា"។​ 
  1. ​ថ្មី​ៗ​ Sandara Park ទើប​តែ​ទទួល​តំណែង​ថត​ភាពយន្ត​ជា​លើក​ដំបូង​ចំណងជើង​ថា "One Step” ក្នុង​នោះ  Park Bom និង CL ដែល​ជា​មិត្ត​រួម​ក្រុម​ក៏​បាន​បង្ហោះ​សារ​អបអរ​ផង​ដែរ៕ តើ​អ្នក​ចង់​ឲ្យ2NE1 វិលវិញ​ទេ៕​​


Comments

Popular posts from this blog

ជួបជាមួយស្រីនី តើ​ស្មូត្រ​ជា​អ្វី?

ជួបជាមួយស្រីនី តើ​ស្មូត្រ​ជា​អ្វី? ស្មូត្រ​គឺ​ជា​បទ​កំនាព្យ​ខ្មែរ​ ។ បទ​កំនាព្យ​ភាគ​ច្រើន​និយាយពី​​ពុទ្ធ​ប្រវត្តិ​ ទ្រឹស្តី​ក្នុងសា​សនា​ ឬ​រៀប​រាប់​ពី​រឿងរ៉ា​វ​នៃប្រ​ពៃណីខ្មែរ​ផ្សេងៗ ​។ ស្មូត្រ ​គឺជា​ទម្រង់​សិល្បៈ​ចម្រៀង​មួយ​ដែល​ពិត​ជា​ពិបាក​ខ្លាំង​ណាស់​សម្រាប់​កូន​ខ្មែរ​ ព្រោះ​ថា​ទំនុក​ច្រៀង​ និង​ក្បួន​នៃកា​រ​បញ្ចេញ​សំឡេង​គឺ​ខុស​ពី​ទម្រង់​សិល្បៈ​ផ្សេងៗ​ទៀត ​ ហើយ​ពាក្យ​ច្រើន​ប្រើ​ជាភាសា​បាលី​  ហើយ​ពាក្យខ្លះ​​ទៀត​ក៏​ពិបាក​យល់​ដែរ​ ទោះ​បី​ជា​ពាក្យ​ដែល​ប្រើ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ក៏​ដោយ ​។   ប​ទសម្ភាសន៍ សូម​អរគុណ​ដល់​មូល​និធិ​អាហារូបករណ៍​ដែល​ផ្តល់​ឲ្យ ស្រី​ ​នី ជា​សិស្ស​ស្មូត្រ​ តាម​រយៈ​សិល្បៈ​ខ្មែរ​អមតៈ​ ដែល​បាន​ផ្តល់​លទ្ធភាព​ឲ្យ​នាង​បាន​បន្ត​ការ​សិក្សា​នៅ​ទី​ក្រុង​ភ្នំពេញ ​។ នាង​គឺ​សិស្ស​ដែល​មាន​ទេពកោសល្យ​ខ្ពស់​មក​ពី​ខេត្តកំពង់​ស្ពឺ ​។ សូរ​សំនៀង​ដែល​ពោរពេញ​ដោយ​ទឹក​ដម​របស់​នាង​ គឺ​ពិត​ជា​សាកសម​ណាស់​ក្នុង​ការ​ស្មូត្រ ​ដ៏​សែន​ពិរោះ ​។  តើ​អ្នក​អាច​ប្រាប់​ខ្ញុំ​ពី ​ទម្រង់​សិល្បៈស្មូ​ត្រ​ និង​តើ​ហេតុ​អ្វីបា​ន​ជា​អ្នក​ចង់​រៀន​ទម្រង់​សិល្បៈនេះ​បាន​ទេ?​ ខ្...

Jersey VR VERSION 7

 New Jersey Team VR VERSION 7