New Jersey Team VR VERSION 7
ជួបជាមួយស្រីនី តើស្មូត្រជាអ្វី? ស្មូត្រគឺជាបទកំនាព្យខ្មែរ ។ បទកំនាព្យភាគច្រើននិយាយពីពុទ្ធប្រវត្តិ ទ្រឹស្តីក្នុងសាសនា ឬរៀបរាប់ពីរឿងរ៉ាវនៃប្រពៃណីខ្មែរផ្សេងៗ ។ ស្មូត្រ គឺជាទម្រង់សិល្បៈចម្រៀងមួយដែលពិតជាពិបាកខ្លាំងណាស់សម្រាប់កូនខ្មែរ ព្រោះថាទំនុកច្រៀង និងក្បួននៃការបញ្ចេញសំឡេងគឺខុសពីទម្រង់សិល្បៈផ្សេងៗទៀត ហើយពាក្យច្រើនប្រើជាភាសាបាលី ហើយពាក្យខ្លះទៀតក៏ពិបាកយល់ដែរ ទោះបីជាពាក្យដែលប្រើក្នុងជីវិតប្រចាំថ្ងៃក៏ដោយ ។ បទសម្ភាសន៍ សូមអរគុណដល់មូលនិធិអាហារូបករណ៍ដែលផ្តល់ឲ្យ ស្រី នី ជាសិស្សស្មូត្រ តាមរយៈសិល្បៈខ្មែរអមតៈ ដែលបានផ្តល់លទ្ធភាពឲ្យនាងបានបន្តការសិក្សានៅទីក្រុងភ្នំពេញ ។ នាងគឺសិស្សដែលមានទេពកោសល្យខ្ពស់មកពីខេត្តកំពង់ស្ពឺ ។ សូរសំនៀងដែលពោរពេញដោយទឹកដមរបស់នាង គឺពិតជាសាកសមណាស់ក្នុងការស្មូត្រ ដ៏សែនពិរោះ ។ តើអ្នកអាចប្រាប់ខ្ញុំពី ទម្រង់សិល្បៈស្មូត្រ និងតើហេតុអ្វីបានជាអ្នកចង់រៀនទម្រង់សិល្បៈនេះបានទេ? ខ្...